Logo
Cambodia Robotics Industry Development Association
SME Go AI:
Monday, 27th May 2024
Tag:Madam
ក្រុមហ៊ុន AI FARM សហការជាមួយដៃគូរ STS Robotech នាំយកផលិតផល ដែលបានស្រាវជ្រាវ និងផលិតរួមគ្នារវាង AI FARM និង STS Robotech មកម្ពុជា ដើម្បីចូលរួម ក្នុងការតាំងពិពណ៌វិទ្យាសាស្ត្រជាតិ លើកទី២ ឆ្នាំ២០២៤ នៅខែមិនា ឆ្នាំ២០២៤។
SME Go AI:
SME Go AI:
SME Go AI:
SME Go AI:
SME Go AI:
SME Go AI:
ផលិតផលរ៉ូបូតទាំងនេះ មួយចំនែក ក្រុមហ៊ុន AI FARM ក៏ដូចជា STS Robotech នឹងជូនជាអំណោយ ជូនទៅក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍ (MISTI) កម្ពុជា ហើយមួយចំនែកទៀត នឹងជូនទៅ សមាគមអភិវឌ្ឍន៍ឧស្សាហកម្មរ៉ូបូតកម្ពុជា (CRIDA) ដោយសហការជាមួយ ទីភ្នាក់ងារវិទ្យាស្ថានលើកកម្ពស់បច្ចេកវិទ្យាឧស្សាហកម្មរ៉ូបូតប្រទេសកូរ៉េ (KIRIA) ដើម្បីលើកកម្ពស់ ការផ្សព្វផ្សាយ និងអប់រំ អំពីបច្ចេកវិទ្យារ៉ូបូត ក្នុងចំនោមសិស្សនិស្សិត សហគ្រាសធុនតូច និងមធ្យម (SME) ព្រមទាំង ឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ (F&B) ផងដែរ នៅកម្ពុជា។ ចាប់ពីខែមិនា ឆ្នាំ២០២៤ ទៅ បងប្អូនដែលចាប់អារម្មណ៍អំពីបច្ចេកវិទ្យារ៉ូបូតថ្មីៗ អាចមកមើលផ្ទាល់ នៅ បន្ទប់តាំងពិពណ៌របស់ សមាគមន៍ នៅរាជធានីភ្នំពេញ និងតាមបណ្តាសាលារដ្ឋ ព្រមទាំងទីប្រជុំជនមួយចំនួនបាន។ យើងជឿជាក់ថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងគ្រឿងរ៉ូបូតស្វ័យប្រវត្តិកម្ម នឹងជួយឱ្យសេដ្ឋកិច្ចប្រទេសយើងកាន់តែរីកចម្រើន ព្រមទាំងមានការប្រកួតប្រជែងខ្ពស់ ក្នុងវិស័យផលិត និងនាំចេញ។
Share:
Recommend
Related Tags
Robotic
Madam
Ai Farm
dreamsLAB
Chiptree
Robot young
Related Articles